Thursday, July 26, 2012
ពិភពធម្មជាតិ បទពំនោល
1,គន់មើលសម្រស់ធម្មជាតិ សែនល្អស្រស់ស្អាត គួឲ្យចាប់ចិត្តទស្សនា។
2,មើលទៅភ្នំបៃតងថ្លា ពេញដោយរុក្ខា ដុះណែនជាច្រើនតាន់តាប់។
3,ថ្ងៃត្រង់យើងអង្គុយស្ដាប់ំ តូចយំសាសាប់ ហៅសែនស្រណោះកន្លង។
4,រៃច្រៀងទ្រហ៊ឹងអ៊ឹងកង បក្សីឆ្លើយឆ្លង រួមដោយវាយោបោកបក់។
5,ជើងភ្នំវាលស្មៅខ្ចីល្ហក់ ទន់ដូចជាសក់ ព្រៀបព្រុំពណ៍ខៀវស្រង៉ាត់។
6,ក្រលេកមើលទៅសមុទ្រ លំហរធំផុត គន់មើលដាច់កន្ទុភ្នែក។
7,ធម្មជាតិដ៏ល្អចម្លែក រលកបោកបែក ដូចផ្កាត្រែងសសម្ពោង។
8,ខ្ញុំស្រឡាញ់ពេញបេះដូង ហើយសូមបួងសួង ប្រាថ្នាកើតជាមួយអ្នក
Subscribe to:
Post Comments (Atom)
No comments:
Post a Comment