![]() |
មន្រ្តីកម្មវិធី របស់អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ប្រចាំខេត្តរតនគីរី ឡើងធ្វើកិច្ចស្វាគមន៍ |
បានលុង៖
សហគមន៍ជនជាតិដើមភាគតិចចំនួន ៤៥ នាក់(ស្រី ១៣) មកពី ៤ ភាសាគឺ ទំពួន គ្រឹង
ចារ៉ាយ កាចក់និងពូនង បានមកជួបជុំគ្នា នៅការិយាល័យ
អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច ប្រចាំខេត្តរតនគីរី ដើម្បីរៀបចំជាសិក្ខាសាលា
ស្តីពីការពិនិត្យឆ្លុះបញ្ចាំងផែនការសកម្មភាពប្រចាំឆ្នាំរបស់គំរោង «លើស្ទួយសំលេងជនជាតិដើមភាគតិច»
ហៅកាត់ថា ភី.អាយ.វី ក្រោមជំនួយឧបត្ថម្ភពី Misereor តាមរយៈអង្គការអភិវឌ្ឍន៍សំលេងសហគមន៍។
សិក្ខាសាលាមានរយៈពេលពីរថ្ងៃ
គឺចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែកក្កដា ឆ្នាំ២០១២ នៅក្រុងបានឡុង ខេត្តរតនគីរី
ក្នុងគោលបំណងពិនិត្យឡើងវិញនូវសកម្មភាពដែលបានអនុវត្តន៍
និងសកម្មភាពដែលពុំបានអនុវត្តន៍។
![]() |
ក្រុមជនជាតិទំពួនធ្វើផែនការសកម្មភាពបន្តសំរាប់៥ខែ បន្ទាប់ដើម្បីបង្ហាញដល់ក្រុមធំ |
សហគមន៍ដែលចូលរួមមកពី
៥ស្រុកគឺ ស្រុកអូជុំ ស្រុកអូយ៉ាដាវ ស្រុកបរកែវ និងស្រុកបានលុង ក្នុងខេត្តរតនគីរី
និងស្រុកពេជ្រាដាក្នុងខេត្តមណ្ឌលគីរី។ ក្នុងចំណោមសហគមន៍ទាំងនោះ
រួមមានប្រជាជន និងអាជ្ញាធរដែនដីផងដែរ (មេភូមិ និងក្រុមប្រឹក្សាឃុំ)។
តាមរយៈសិក្ខាសាលានេះផងដែរ
ក្រុម ភី.អាយ.វី នឹងធ្វើការឆ្លុះបញ្ចាំងផងដែរនូវបញ្ហាប្រឈមកន្លងមកដែលជាដើមហេតុដែលធ្វើឲ្យមិនអាចសម្រេចតាមផែនការ
ហើយបង្ហាញលិទ្ធផលនេះទៅកាន់
អង្គការដៃគូគាំទ្រដើម្បីចូលរួមធ្វើការស្វែងរកដំណោះស្រាយ។
ផែនការបន្ទាប់ដែលនៅសេសសល់ក៏ត្រូវបានបង្ហាញដល់អង្គការដៃគូរ
ព្រមទាំងអង្គការក្នុងតំបន់ មួយចំនួនទៀតដើម្បីជួយបំពេញត្រូវការរបស់សហគមន៍
ឈានដល់សម្រេចផែនការតាមការគ្រោងទុក។
No comments:
Post a Comment